(ក្រចេះ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តក្រចេះថ្មី ដោយលោក វ៉ា ថន ជាអភិបាលរងខេត្ត ត្រូវឡើងជំនួសលោក សរ ចំរុងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេអាវុធហត្ថ មេយោធា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ស្អែកនេះ សម្តេចក្រឡាហោម ក៏នឹងអញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តប៉ៃលិនថ្មីផងដែរ ដោយលោក ផាន់ ចាន់ធុល ត្រូវឡើងជំនួសលោក កើត សុធា៕
source : cnc tv