• អង្គការសហប្រជាជាតិនិយាយថា ការឹតបន្តឹងមិនអោយមានការដឹកជញ្ជូនចូលទៅក្នុងកំពង់ផែនានាក្នុងប្រទេសយេម៉ែនកំពុងធ្វើអោយមនុស្សរាប់លាននាក់ប្រឈមនឹងគ្រោះថ្នាក់

     ថ្ងៃពុធ 18 ខែមេសា 2018    3902 Views

    ទំហំអក្សរ៖

    ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ការរឹតបន្តឹងមិនអោយមានការដឹកជញ្ជូនចូលទៅក្នុងកំពង់ផែនានាក្នុងប្រទេសយេម៉ែន រួមនិងការផ្ទុះឡើងនៃជំងឺអាសន្នរោគកំពុងតែធ្វើអោយជីវិតមនុស្សរាប់លាននាក់ប្រឈមនឹងគ្រោះថ្នាក់។

    អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយថា ប្រទេសយេម៉ែនពឹងផ្អែក៩០%ទៅលើការនាំចូលស្បៀងអាហារសំខាន់ៗ និងថ្នាំពេទ្យ ព្រមទាំងប្រេងឥន្ធនៈផ្សេងៗមុនសង្គ្រាមផ្ទុះឡើងដូច្នេះហើយកំពង់ផែសម្រាប់ការដឹកជញ្ជូនគឺជាអាយុជីវិត របស់ពលរដ្ឋយេម៉ែន។ សង្គ្រាមស៊ីវិលរវាងក្រុមឧទ្ទាមស៊ីអ៊ីតហ៊ូទីក្នុងប្រទេសយេម៉ែនជាមួយនឹងរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ពីអន្តរជាតិ ហើយបានទទួលការគាំទ្រពីក្រុមកងកម្លាំងចម្រុះបានផ្ទុះឡើងអស់រយៈពេលជិត៣ឆ្នាំមកហើយនៅក្នុងប្រទេសយេម៉ែន។

    ក្រុមផ្ដល់ជំនួយអន្តរជាតិបាននិយាយថា សង្គ្រាមនេះបានធ្វើអោយប្រទេសមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សជាតិដ៏អាក្រក់បំផុតរបស់ពិភពលោកដោយក្នុងនោះមនុស្សជាតិ២៨លាននាក់កំពុងស្ថិតនៅមាត់ជ្រោះនៃភាពអត់ឃ្លាន ហើយក្មេងៗកំពុងបាត់បង់ជិវីតដោយសារការឆ្លងរីករាលដាលនៃជំងឺអាសន្នរោគ។ យោងតាមអង្គការសហប្រជាជាតិ មនុស្សជាង១ម៉ឺននាក់ហើយត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនោះ ហើយ២លាននាក់ទៀតបានក្លាយជាជនភៀសខ្លួន៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី