លោកអ្នកពិតជាបានស្គាល់ហើយ នាយព្រែក ដែលជាតារាកំប្លែងវ័យក្មេង និងជាពិធីករដ៏មានប្រជាប្រិយភាពក្នុងវិថីសិល្បះ និងត្រូវជាកូនប្រុសរបស់តារាកំប្លែង និងអាយ៉ៃ ជើងចាស់ យាយ យ៉យផងដែរ។ នាយព្រែកបានភ្ជាប់ពាក្យជាមួយក្រមុំខេត្តកំពង់ចាមកញ្ញា ជា ស្រីតី យូរគួរសមដែរហើយ ប៉ុន្ដែមិនទាន់មានដំណឹងចូលរោងការនៅឡើយទេ។
ថ្មីៗនេះគូស្នេហ៍វ័យក្មេងខាងលើ បានបណ្ដើរគ្នាទៅចូលរួមពិធីមង្គលការមួយយ៉ាងត្រសងនៅខេត្តកំពង់ចាម។ មើលទៅពិតជាផ្អែមល្ហែមណាស់ រួមជាមួយរូបសម្រស់អនាគតភរិយា នាយព្រែក ស្រស់ស្អាត និងសម្យសួន គួឲ្យស្រលាញ់ ហើយក៏មានការកោតសរសើរជាច្រើនពីសំណាក់មហាជនថាគូស្នេហ៍វ័យក្មេងមួយគូនេះពិតជាសម្យគ្នាណាស់ និងស្រស់ស្អាតដូចគ្នា។
ចង់ដឹងថាគូស្នេហ៍មួយគូនេះមានរូបសម្រស់ស្រស់ស្អាតយ៉ាងណានេាះសូមទស្សនារូបភាពដូចខាងក្រោម។