• អ្នកប្រដាល់ Anthony Joshua បន្តហ្វឹកហាត់ត្រៀមជួប Joseph Parker នៅចុងខែមីនា

     ថ្ងៃសុក្រ 23 ខែមីនា 2018    5079 Views

    ទំហំអក្សរ៖

    អ្នកប្រដាល់អង់គ្លេស Anthony Joshua នៅតែបន្តការហ្វឹកហាត់យ៉ាងខ្លាំង របស់ខ្លួន នាទីក្រុង Sheffield ដើម្បីត្រៀមជួបអ្នកប្រដាល់នូវែលហ្សេឡង់ Joseph Parker នៅចុងខែមីនានេះ។

    ការដោះដូរកណ្តាប់ដៃរវាងកីឡាករទាំងពីរ នឹងធ្វើឡើងនាទីក្រុង Cardiff ប្រទេសវែលស៍ ដោយដាក់ដើមផាន់រៀងខ្លួនគឺ Joshua ដាក់ខ្សែក្រវាត់ WBA IBF, និង IBO Heavyweight ខណៈ Parker ដាក់ខ្សែក្រវាត់ WBO Heavyweight។

    ប្រសិនបើ Anthony Joshua អាចផ្តួល Joseph Parker យកបានខ្សែក្រវាត់មួយនេះទៀត នោះរូបគេនឹងក្លាយជាកីឡាករប្រដាល់ម្ចាស់ជើងឯកគ្រប់ស្ថាប័នតែម្តង។ យ៉ាងណាក្តី វាមិនមែនជារឿងងាយស្រួលនោះដែរ ដ្បិត Parker មានប្រវត្តិប្រកួតមិនធម្មតាទេ គឺ ប្រកួត២៤ដង ឈ្នះទាំងអស់ ដោយក្នុងនោះផ្តួលដៃគូសន្លប់ដល់ទៅ១៨ដង ខណៈ Joshua ប្រកួតបាន២០ដង តែឈ្នះដោយផ្តួលដៃគូអោយសន្លប់ទាំងអស់ដូចគ្នា៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី