រាជធានីភ្នំពេញ ៖ គ្រាន់តែនិយាយដល់ឈ្មោះ នី រតនា លោកអ្នកពិតជាស្គាល់មិនខានថាតើគាត់ជាអ្នកណា និងមានមុខងារជាអ្វី ។ តែលោកអ្នកពិតជាមិនទាន់ច្បាស់ទេថាតើលោក នី រតនា មានភរិយា ឬ បានភ្ជាប់ពាក្យជាមួយនារីណាម្នាក់ហើយឬនៅនេាះទេ។ លោកនី រតនា គឺជាតារាចម្រៀង វ័យក្មេងម្នាក់ ដែលមានរូបសម្រស់ស្រស់សង្ហា និងមានឈ្មោះល្បីល្បាញថែមទាំទទួលបានការស្រលាញ់ពេញចិត្តទាំងចាស់ក្មេង ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ហើយនៅទីបំផុតតារាចម្រៀង លោក នី រតនា បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះ។ ហើយអនាគតភរិយាលោក នីរតនា ត្រូវជាកូនស្រីរបស់ម្ចាស់ហាងលក់ផលិតផលសំអាងដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតផងដែរ។