ថ្មីៗនេះគេទើបកត់សម្គាល់ឃើញថា នៅលើស្មាខាងស្ដាំរបស់តារាចម្រៀង ទេព បូព្រឹក្ស មានស្នាមសាក់ដ៏ស្រស់ស្អាតមួយកន្លែង ដោយពេលកន្លងមក គេពុំធ្លាប់ចាប់អារម្មណ៍ថា តារាស្រីសិចស៊ីដួងនេះ មានស្នាមសាក់នៅត្រង់ចំណុចនេះទាល់តែសោះ ។
ស្នាមសាក់របស់តារាចម្រៀងស្រីរូបស្រស់ ទេព បូព្រឹក្ស ទើបតែត្រូវគេចាប់អារម្មណ៍ឃើញច្បាស់នៅពេលដែលនាងបង្ហោះរូបថតមួយសន្លឹកនៅលើគណនីហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ។ បើតាមការឱ្យដឹង តារាចម្រៀងស្រីកំពុងឡើងកូដខ្លាំងរូបនេះ បានសាក់រូបនៅលើស្មាស្ដាំនេះជាយូរណាស់មកហើយ គ្រាន់តែកន្លងមកនាងពុំបានបង្ហាញតែប៉ុណ្ណោះ ។
ទេព បូព្រឹក្ស កាន់តែសិចស៊ី និង ស្រស់ស្អាតគួរឱ្យទាក់ទាញទ្វេដងជាមួយនឹងស្នាមសាក់របស់នាង ។ មួយរយៈចុងក្រោយនេះ ទេព បូព្រឹក្ស និង G-devith កាន់តែស្និទ្ធស្នាលនឹងគ្នាធ្វើឱ្យមហាជនកាន់តែសង្ស័យទៅលើទំនាក់ទំនងពួកគេទាំងពីរ ។ បច្ចុប្បន្នតារាចម្រៀងប្រុស-ស្រីមួយគូនេះ ក៏កំពុងមមាញឹកក្នុងការត្រៀមបទចម្រៀងថ្មីៗដើម្បីវាយលុកទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ៕
រូបភាព៖ FB ទេព បូព្រឹក្ស
ប្រភព៖ Popular