ខ្សែបម្រើ Frank Ribery បានចុះកិច្ចសន្យាថ្មីរយៈពេល១ឆ្នាំ ជាមួយ FC Bayern Munichដែលកិច្ចសន្យាថ្មីនេះនឹងមានសុពលភាពរហូតដល់ ២០១៩។ កីឡាករវ័យ៣៥ឆ្នាំ បានចូលលេងអោយក្រុមជើងឯក Bundesliga ២៨សម័យ តាំងពីឆ្នាំ ២០០៧។ គិតមកទល់ពេលនេះ រូបគេលេងបង្ហាញខ្លួនចំនួន ៣៨៥ ប្រកួត និងស៊ុតចូល ១១៧ គ្រាប់។
កីឡាករជនជាតិបារាំងអះអាងថា គេសប្បាយចិត្តណាស់ ដែលបានបន្តមានពេលមួយឆ្នាំទៀតជាមួយក្លិប។ ទីនេះដូចជាផ្ទះ និងជាគ្រួសាររបស់គេ ហើយគេមានកិត្តិយសដែលនៅបន្តពាក់ឈុត Bayern សម្រាប់រដូវកាលខាងមុខ។ នៅរដូវកាលនេះ Frank Ribery ស៊ុតចូល ៦គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុម ៦លើក លើការបង្ហាញខ្លួនចំនួន ៣២ ប្រកួត៕