• Juventus ថា Dybala នឹងអាចលេចធ្លោបំផុត ពេលប៉ះ Real Madrid យប់នេះ

     ថ្ងៃអង្គារ 03 ខែមេសា 2018    3988 Views

    ទំហំអក្សរ៖

    អ្នកចាត់ការ Juventus លោក Massimiliano Allegri អោយដឹងថា ខ្សែប្រយុទ្ធ Paulo Dybala មានការប្ដេជ្ញាចិត្ត និង ត្រៀមខ្លួនរួចស្រេចសម្រាប់ជំនួបទល់ Real Madrid នៅជើងទី១ វគ្គ៨ក្រុម ពាន UEFA Champions League យប់នេះ។

    កីឡាករវ័យ២៤ឆ្នាំ លេងល្អមធ្យម នៅឆ្នាំនេះដោយអាចទាត់ចូល៣គ្រាប់ម្នាក់ឯង២ដងក្នុង៤ប្រកួតដំបូងនៅលីគកំពូល តែបានធ្លាក់បច្ចេកទេសលេងរហូតអង្គុយកៅអីបម្រុង២ដងនៅខែធ្នូ។

    បញ្ហាសសៃពួរក៏បានធ្វើអោយគេស្ថិតនៅក្រៅការប្រកួតដែរ តែឥឡូវនេះ រូបគេបានត្រឡប់ចូលទីលានវិញ ហើយស៊ុតចូលយ៉ាងអស្ចារ្យក្នុងជ័យជម្នះ៣ទល់នឹង១លើ AC Milan កាលថ្ងៃសៅរ៍ កន្លងទៅ។ លោក Allegri អះអាងថា ការប្រកួតយប់នេះនឹងអស្ចារ្យ ដោយសារ Dybala មានកម្លាំងចិត្ត ខ្ពស់។ បុរសវ័យ៥០ឆ្នាំ បញ្ជាក់ដែរថា កូនក្រុមខ្លួនរៀនសូត្របានច្រើនពីបរាជ័យ ៤ទល់នឹង១ ក្រោមថ្វីជើង Real Mdrid នៅវគ្គផ្ដាច់ព្រ័ត្រ ឆ្នាំទៅ តែក៏បានព្រមានកូនក្រុមមិនអោយខ្លាចក្រុមការពារតំណែងជើងឯកឡើយ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី