• Wing នឹងចែកសំបុត្រជិះរថយន្តក្រុងទំនើបដោយឥតគិតថ្លៃ ចំនួន២០១៨សន្លឹក ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

     ថ្ងៃសុក្រ 30 ខែមីនា 2018    -1962075 Views

    ទំហំអក្សរ៖

    (ភ្នំពេញ)៖ វីងជាធនាគារឯកទេស ផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា ហើយនៅឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើប មេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ដោយឥតគិតថ្លៃ ដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិខាងមុខនេះ ។

    វីង តែងតែជាជម្រើសដ៏មានសុវត្ដិភាព សម្រាប់អតិថិជន ដើម្បីផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ហើយក្នុងកំឡុងពេលចូលឆ្នាំខ្មែរនេះ វីងចង់ផ្តល់ជូនអតិថិជនវិញ នូវការចំណាយពេលរួមគ្នាជាមួយមនុស្សជាទីស្រលាញ់របស់គាត់ គឺការជូនសំបុត្រឡានក្រុងទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ២០១៨សន្លឹក ដើម្បីធ្វើដំណើរទៅស្រុកកំណើត ឬដំណើរកម្សាន្តនានានៅប្រទេសកម្ពុជា និងការចែកជូនទឹកពិសារបរិសុទ្ធ ពីអរុណារាប់រយកេសជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ យើងជឿជាក់ថា គ្មានអ្វីប្រសើរ ជាងការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ និងក្រុមគ្រួសាររបស់អ្នក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះសម្រាប់ការធ្វើដំណើរនានា។ នេះបើតាមលោកស្រី សួស ពៅមាលា ប្រធានផ្នែកទីផ្សារគណនីវីង បានលើកឡើង។

    ការផ្តល់ជូននេះ សម្រាប់អតិថិជនគណនីវីង មានរហូតដល់ថ្ងៃទី១៣មេសា​ ហើយអតិថិជនគ្រាន់តែធ្វើប្រតិបត្តិការពីរដង ដែរមានទំហំវិក្កយបត្រ ៣ដុល្លារក្នុងមួយវិក្កយបត្រ ដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃ រួមជាមួយទឹកសុទ្ធអរុណា។ គណនីវីងមួយមានសិទ្ធិទទួលបានសំបុត្ររថយន្តក្រុងមួយសន្លឹក ។

    ការចែកជូនសំបុត្រនេះ នឹងចាប់ពីថ្ងៃទី១មេសាដល់ថ្ងៃទី១៣ ខែមេសាចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង៥ល្ងាចនៅស្តង់វីងបេនឡានមេគង្គអ៊ិចប្រេស្ស ជ្រោយចង្វា បញ្ជាក់ចំនួនមានកំណត់។

    សម្រាប់ព័ត៌មានបន្ថែម អំពីការផ្តល់ជូននេះ លោកអ្នកអាចហៅទូរស័ព្ទ ទៅសេវាកម្មអតិថិជន៖ 023 999 989 ឬចូលទៅកាន់វេបសាយ៖ https://www.wingmoney.com/km/free-mekong-express-limousine-bus-tickets/ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី