ចំណុចទាំងនេះហើយដែលធ្វើឱ្យអ្នកគាំទ្រពេញចិត្តនឹង ស្រួង ភាវី ខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះកីឡាការិនីផ្នែកប៊ីយ៉ាការ៉ុមកំពុងរំភើបចិត្តខ្លាំងចំពោះវត្តមានអ្នកគាំទ្រស្រីវ័យ ១៦ឆ្នាំរហូតធ្វើឱ្យកីឡាការនីឆ្នើមរូបនេះបានប្រកាសនៅលើបណ្តាញសង្គមចង់ចំណាយពេលញ៉ាំអាហារជាមួយអ្នកគាំទ្ររូបនេះទៀតផង។

យុវតីដែលធ្វើឱ្យ ស្រួង ភាវី ចង់មានឱកាសញ៉ាំអាហារជាមួយនោះគឺបន្ទាប់ពីឃើញបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយដោយយុវតីរូបនោះបានបង្ហាញក្តីពេញចិត្តចំពោះកីឡាការនី ស្រួង ភាវី និងរំភើបដល់ស្រក់ទឹកភ្នែកបន្ទាប់ពីនាងបានឈ្នះការប្រកួត។

យុវតីវ័យ ១៦ឆ្នាំរូបនោះបានឱ្យដឹងថា ដំបូងឡើយនាងមិនបានស្គាល់កីឡាការនី ស្រួង ភាវី ថាជាអ្នកណាឡើយ ប៉ុន្តែក្រោយឃើញល្បីពេញបណ្តាញសង្គមទើបនាងបានបកទៅមើលវីដេអូចាស់ៗរបស់ ស្រួង ភាវី រហូតលួចកោតសរសើរចំពោះសមត្ថភាព និងភាពតស៊ូរបស់វីរកីឡាការិនីរូបនេះជាខ្លាំង។

ចំណុចដែលធ្វើឱ្យអ្នកគាំទ្រវ័យក្មេងរូបនេះពេញចិត្តចំពោះ ស្រួង ភាវី ខ្លាំងនោះដោយសារនាងលើកតម្កើងជាតិខ្លាំង ព្រោះរាល់ការប្រកួតជាមួយបរទេសកន្លងមកនាងតែងផ្សព្វផ្សាយភាសាជាតិរបស់ខ្លួនទៅកាន់ជនបរទេសជានិច្ច។

បន្ថែមពីនេះផងដែរ តាមរយៈការចូលរួមមតិរបស់អ្នកគាំទ្រមួយចំនួនទៀតបានឱ្យដឹងថាក្រៅពីមានសមត្ថភាព និងការតស៊ូខ្ពស់ហើយនោះទោះបីរៀបការ និងទៅរស់នៅប្រទេសកូរ៉េជាមួយស្វាមីក៏ពិតមែន យ៉ាងណានាងមិនបានប្តូរជាតិសាសន៍ទៅតាមគ្រួសារ នៅបន្តរក្សាឈាមខ្មែរ និងនាំខ្មែរឱ្យបរទេសស្គាល់កាន់តែច្បាស់ថែមទៀត៕